បណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (E.E.)

អង្គការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (Evangelism Eqippment)
អង្គការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ. ) បានបង្កើតឡើងនៅក្នងឆ្នាំ ១៩៦៧ ដោយលោកបណ្ឌិត ឌី ចេនខេន ណឺឌី (Dr. D.James Kennedy)។
ការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ.) របៀបមួយនេះ ជួយឲ្យអ្នកទទួលបានផលច្រើនជាងមុន។ ក្រោយទទួលការហ្វឹកហ្វឺនពីរបៀបផ្សាយដំណឹងល្អនេះ គេតែងតែមានទស្សនៈថា
“យើងធ្លាប់តែប្រើចបកាប់ ស្រាប់តែលោកអោយត្រាក់ទ័រយើងមួយ ថែមទាំងបង្រៀនអោយចេះបើកបរទៀតផង”
“យើងធ្លាប់ស្ទូចត្រីដោយប្រើសន្ទូចមួយ ស្រាប់តែលោកអោយអួនមកយើងវិញ”
“ផ្ដើមការសន្ទនារបស់យើងមិនទៅឯណាសោះ ប៉ុន្តែដោយសារការបង្ហាត់នេះ ការសន្ទនារបស់យើងបានដាក់លេខទៅមុខហើយ”
“ការបង្ហាត់នេះ បានជួយអោយខ្ញុំហ៊ានផ្សាយដំណឹងល្អដល់គ្រប់ទាំងមនុស្ស គ្រប់ពេលវេលា”
ការបង្ហាត់ផ្សាយដំណឹងល្អរបៀបនេះ និងជួយអ្នកឲ្យផ្សាយដំណឹងល្អកាន់តែល្អឡើងដល់មិត្តភក្ដិ បងប្អូន អ្នកស្គាល់ អ្នកជិតខាង រួចនឹងជួយឲ្យគេឯទៀតបានចេះផងដែរ។
យើងសង្ឃឹមថា ប.ផ. នេះក្លាយទៅជាបទពិសោធន៍មួយ ដែលនាំឲ្យរីកចំរើនជាងគេក្នុងជីវិតអ្នក។
សូមទទួលការបង្ហាត់ ដើម្បីឲ្យក្លាយទៅជាអ្នកផ្សាយដំណឹងល្អដ៏សក្ដិសិទ្ធ និងជាសិស្សរបស់ព្រះអង្គផង។
មេរៀនទី ១ មេរៀនទី១ «ការបង្ហាត់ពួកជំនុំ»
មេរៀនទី ២ មេរៀនទី ២ « ការផ្សាយដំណឹងល្អក្នុងជីវិត »
មេរៀនទី ៣ មេរៀនទី ៣ « ទំនាក់ទំនងដើម្បីមិត្តភាព »
មេរៀនទី ៤ មេរៀនទី ៤ « ការធ្វើទីបន្ទាល់ »
មេរៀនទី ៥ មេរៀនទី ៥ « សំណួរវិនិច្ឆ័យ »
មេរៀនទី ៦ មេរៀនទី ៦ « ដំណឹងល្អៈ ព្រះគុណ និង មនុស្ស »
មេរៀនទី ៧ មេរៀនទី ៧ «ដំណឹងល្អៈ ព្រះ និង ព្រះគ្រីស្ទ»
មេរៀនទី ៨ មេរៀនទី ៨ «ដំណឹងល្អៈ ជំនឿ»
មេរៀនទី ៩ មេរៀនទី ៩ «នាំឲ្យគេសំរេចចិត្ត»
មេរៀនទី ១០ មេរៀនទី ១០ «បណ្ដុះបណ្ដាលអ្នកជឿថ្មីឲ្យក្លាយជាសិស្ស»
មេរៀនទី ១១ មេរៀនទី ១១ « ការប្រមូលកាន់តែច្រើនឡើង »
មេរៀនទី ១២ មេរៀនទី ១២ « របៀបដោះស្រាយការជំទាស់ »
មេរៀនទី ១៣ មេរៀនទី១៣ « សរុបបង្ហើយ និង បន្តទៅមុខ »
ការប្រលងបញ្ចប់វគ្គ (សរសេរ និង ផ្ទាល់មាត់)
១. អង្គការ បណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ.) គឺជាអង្គការអន្តរជាតិ
២. អង្គការ ប.ផ. មានការិយាល័យកណ្ដាល នៅ សៀមរាប និង សាខានៅភ្នំពេញ
៣. អគ្គនាយក ការិយាល័យកណ្ដាល គឺ លោក ញា ភារម្យ និងប្រធានសាខាភ្នំពេញ គឺ លោក Lee Tai Young
៤. របៀបដែលអាចបង្ហាត់ ប.ផ. មានពីរយ៉ាង
- ថ្នាក់ ១៣ សប្ដាហ៍ និង វគ្គហ្វឹកហ្វឺន រយៈពេល ៥ថ្ងៃ
- វគ្គហ្វឹកហ្វឺនរយៈពេល ៥ ថ្ងៃ គឺធ្វើបានតែនៅការិយាល័យកណ្ដាល ឬសាខាភ្នំពេញប៉ុណ្ណោះ
៥. ដើម្បីចាប់ផ្ដើមថ្នាក់ ១៣ សប្ដាហ៍ នៃ ប.ផ. គឺ៖
- ត្រូវគោរពតាមគោលការណ៍ របស់អង្គការ ប.ផ.
- មិនអាចបង្រៀនមនុស្សច្រើនបានទេ
- ម្នាក់ អាចបង្រៀនបានតែ ២ នាក់
- អ្នកហាត់ត្រូវចងចាំ ការផ្សាយដំណឹងល្អយ៉ាងខ្លី ទី១ នៃ ប.ផ. ជាមុនសិន
- អ្នកបង្ហាត់ ត្រូវមានបទពិសោធន៍ជាមួយ ប.ផ ជាមុនសិន
- អ្នកបង្ហាត់ ត្រូវតែអាចផ្សាយដំណឹងល្អបានតាមរបៀប ប.ផ.
៦. ប្រសិនបើជាចង់បើក វគ្គហ្វឹកហ្វឺន ការិយាល័យ ប.ផ. អាចជួយបាន
៧. ការិយាល័យ ប.ផ. អាចជួយបង្ហាត់ គ្រូគង្វាល ឬ អ្នកដឹកនាំ អំពីការផ្សាយដំណឹងល្អបាន
៨. ការទទួលវិញ្ញាបនប័ត្ររបស់ ប.ផ.
- កំរិតទី១ៈ បានរៀន ១៣ សប្ដាហ៍ម្ដង ឬចូលរួមវគ្គហ្វឹកហ្វឺនរយៈពេល ៥ ថ្ងៃ ម្ដង
- កំរិតទី២ៈ បានផ្សាយដំណឹងល្អផ្ទាល់ខ្លួន តាមរបៀប ប.ផ. ឲ្យបានលើសពី ១០ ដង ហើយផ្ញើរបាយការណ៍មកការិយាល័យ ប.ផ.
- កំរិតទី៣ៈ បានបង្ហាត់ថ្នាក់ ១៣ ម្ដង (ម្នាក់ បង្ហាត់ ២ នាក់)
៩. ទំនាក់ទំនងការិយាល័យភ្នំពេញ
- លោក វ៉ាន់ ណាំ ០៧០ ៦៧៩ ២៨០
- លោក សាលួត អ៊ីត ០៩៣ ៨៩៨ ៧៩៤/ ០៨៨ ៧១៨ ០៣៨៨
- កញ្ញា ផន សង ០៨៦ ៩៥៤ ១៨៨